លក្ខខណ្ឌ​ប្រើប្រាស់

សូម​ស្វាគមន៍​មកកាន់ Saksey ដើម្បី​ចូល​ប្រើ​ឬ​ចូល​ទៅកាន់ Saksey តាម​វិធី​ណាមួយ​, ការមើល, ការរុករក, បន្ថែម​ខ្លឹមសារ​ផ្ទាល់ខ្លួន​របស់​អ្នក​ទៅកាន់ Saksey អ្នក​ត្រូវ​យល់ព្រម​ចំពោះ​លក្ខខណ្ឌ​ទាំងនេះ​។

1. ការចុះឈ្មោះ

ដើម្បី​អាច​ចូល​ទៅកាន់​តំបន់​ដែល​ទាមទារ​ការ​ចុះ​ឈ្មោះ​របស់ Saksey អ្នក​ត្រូវ​ក្លាយជា​សមាជិក​ដែល​បានចុះ​ឈ្មោះ​ដោយ​ការបង្កើត​គណនី​ជាមួយ​ពួកយើង​។ អ្នក​យល់ព្រម​ថា​នឹង​ការពារ​ភាព​សម្ងាត់​នៃ​ពាក្យសម្ងាត់​របស់​អ្នក ឬ​លក្ខណៈ​សម្គាល់​គណនី​ផ្សេងទៀត​ដែល​អ្នក​បានជ្រើសរើស និង​សកម្មភាព​ទាំងអស់​ដែល​បានកើតឡើង​ដោយ​ប្រើ​គណនី​របស់​អ្នក​។

ការចុះឈ្មោះ​នៅក្នុង​តំបន់​បណ្ដាញ Saksey អ្នក​យល់ព្រម​ថា​៖

(i) គណនី​និង​ពាក្យសម្ងាត់​របស់​អ្នក​គឺ​ជា​របស់​ផ្ទាល់ខ្លួន​អ្នកតែ​ម្នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​ខុសឆ្គង​ណាមួយ​ដែលបានធ្វើ​ អំឡុង​ពេល​នៃ​ការប្រើ​ពាក្យសម្ងាត់ និង​ឈ្មោះអ្នកប្រើ​របស់​អ្នក។ អ្នក​មិន​ត្រូវ​ចែករំលែក​ឈ្មោះអ្នកប្រើ​និង​ពាក្យសម្ងាត់​របស់​អ្នក​ទៅ​អ្នក​ផ្សេង ដើម្បី​ចូល​ទៅកាន់​​តំបន់បណ្ដាញ Saksey​។

(ii) អ្នក​ត្រូវតែ​ចុះឈ្មោះ​ដោយ​ជ្រើសរើស​ឈ្មោះអ្នកប្រើ​និង​ពាក្យសម្ងាត់របស់​អ្នក ហើយ​ត្រូវតែ​រក្សាទុក​វា​ដោយ​សម្ងាត់​។ អ្នក​មិន​គួរ​ទុក​កុំព្យូទ័រ​ឬ​ឧបករណ៍​ឌីជីថល​ណាមួយ​របស់​អ្នក​ចោល​ អំឡុងពេល​អ្នក​កំពុង​ប្រើប្រាស់​គណនី​របស់​អ្នក​ទេ​។

(iii) សកម្មភាព​ណាមួយ​ក្នុង​ការជួយ​ឲ្យ​អ្នកណាម្នាក់​ដែល​មិនមែន​ជា​អ្នកប្រើ​​ដែល​បាន​ចុះឈ្មោះ អាច​ចូលទៅ​កាន់​តំបន់​​ចុះឈ្មោះ​របស់ Saksey គឺ​ត្រូវ​បាន​ហាមឃាត់​។

(iv) អ្នក​នឹង​មិន​បង្កើត​គណនី​​ចុះឈ្មោះ​ក្នុង​គោលបំណង​បំពាន​លើ​តំបន់បណ្តាញ Saksey ឬអ្នកប្រើ​ផ្សេងទៀត ឬ​នឹង​មិន​បន្លំ​ខ្លួន​ដោយ​ប្រើ​គណនី​អ្នកប្រើ​ផ្សេងទៀត​។

2. ការបដិសេធ​ក្នុង​ការទទួលខុសត្រូវ

Saksey មិន​គាំទ្រ, ធានា ឬ​យល់ព្រម​ទទួលខុសត្រូវ​ណាមួយ​ចំពោះ​របាយការណ៍ ឬ​ខ្លឹមសារ​ដែល​បាន​ផ្ទុកឡើង​ក្នុង​តំបន់បណ្ដាញ Saksey​។

យើង​មិន​តំណាង ឬ​ធានា​នូវ​លក្ខណៈ​ណាមួយ​ដូចជា​ការបញ្ចេញយោបល់ ឬ​ការបរិយាយ​អំពី​ភាពពេញលេញ, ភាពត្រឹមត្រូវ, ការជឿទុកចិត្ត, ភាពសមរម្យ ឬ​ភាពអាចប្រើបាន​នៃ​ខ្លឹមសារ​ឬ​​ព័ត៌មាន​ណាមួយ​នៅ​ក្នុង​តំបន់បណ្ដាញ Saksey សម្រាប់​គោលបំណង​ណាមួយ​ឡើយ​។

យើង​ក៏​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ករណី​ខូចខាត​ឬ​ការបាត់បង់​ណាមួយ​ដែល​ជា​លទ្ធផល​នៃ​ទង្វើ​ដែល​អ្នក​បានធ្វើ ឬ​មិន​បានធ្វើ, ឬ​លទ្ធផល​អ្វីមួយ​ដែល​បាន​មកពី​ការមើល, អាន, ស្ដាប់, ខ្លឹមសារ​ឬ​ផ្នែក​ណាមួយ​របស់​ Saksey​។

យើង​នឹង​ព្យាយាម​អស់ពី​សមត្ថភាព​ក្នុង​ការរក្សាទុក​តំបន់​បណ្ដាញ Saksey ឲ្យ​ដំណើរការ​ឲ្យ​បាន​រលូន ទោះបី​យ៉ាងណា​យើង​មិន​ធានា​ចំពោះ Saksey ឬ​ផ្នែក​ណាមួយ​នៃ​ខ្លឹមសារ​របស់​វា​ថា​មិន​មាន​មេរោគ​នោះ​ទេ​។ អ្នក​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនអ្នក​ព្រោះ​យើង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការឆ្លង​ដោយ​វីរុស​ឬ​ការចម្លងរោគ​ផ្សេង​ៗ ឬ​អ្វីមួយ​ដែល​អាច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​។ ហើយ​យើង​ក៏​មិន​ទទួល​ខុសត្រូវ ចំពោះ​ការអាក់ខាន ឬ​ការពន្យារពេល​ណាមួយ​ផងដែរ​។

3. លក្ខខណ្ឌ​បញ្ចប់​ការចុះឈ្មោះ

យើង​រក្សាសិទ្ធិ​ក្នុង​ការបញ្ចប់​ការចូល​ទៅកាន់​តំបន់​ចុះឈ្មោះ​របស់ Saksey របស់​អ្នក​ភ្លាមៗ និង​មិន​ចាំបាច់​ផ្ដល់​ដំណឹង​ជាមុន​ក្នុង​ករណី​ដែល​យើង​រក​ឃើញ​ថា អ្នក​បាន​បំពាន​លក្ខខណ្ឌ​ប្រើប្រាស់​របស់ Saksey​។

4. ការផ្លាស់ប្ដូរ​លក្ខខណ្ឌ

លក្ខខណ្ឌ​ទាំងនេះ​​អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជាមុន​ឡើយ​។