លក្ខខណ្ឌប្រើប្រាស់
សូមស្វាគមន៍មកកាន់ Saksey ដើម្បីចូលប្រើឬចូលទៅកាន់ Saksey តាមវិធីណាមួយ, ការមើល, ការរុករក, បន្ថែមខ្លឹមសារផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ Saksey អ្នកត្រូវយល់ព្រមចំពោះលក្ខខណ្ឌទាំងនេះ។
1. ការចុះឈ្មោះ
ដើម្បីអាចចូលទៅកាន់តំបន់ដែលទាមទារការចុះឈ្មោះរបស់ Saksey អ្នកត្រូវក្លាយជាសមាជិកដែលបានចុះឈ្មោះដោយការបង្កើតគណនីជាមួយពួកយើង។ អ្នកយល់ព្រមថានឹងការពារភាពសម្ងាត់នៃពាក្យសម្ងាត់របស់អ្នក ឬលក្ខណៈសម្គាល់គណនីផ្សេងទៀតដែលអ្នកបានជ្រើសរើស និងសកម្មភាពទាំងអស់ដែលបានកើតឡើងដោយប្រើគណនីរបស់អ្នក។
ការចុះឈ្មោះនៅក្នុងតំបន់បណ្ដាញ Saksey អ្នកយល់ព្រមថា៖
(i) គណនីនិងពាក្យសម្ងាត់របស់អ្នកគឺជារបស់ផ្ទាល់ខ្លួនអ្នកតែម្នាក់ប៉ុណ្ណោះ ហើយអ្នកត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសឆ្គងណាមួយដែលបានធ្វើ អំឡុងពេលនៃការប្រើពាក្យសម្ងាត់ និងឈ្មោះអ្នកប្រើរបស់អ្នក។ អ្នកមិនត្រូវចែករំលែកឈ្មោះអ្នកប្រើនិងពាក្យសម្ងាត់របស់អ្នកទៅអ្នកផ្សេង ដើម្បីចូលទៅកាន់តំបន់បណ្ដាញ Saksey។
(ii) អ្នកត្រូវតែចុះឈ្មោះដោយជ្រើសរើសឈ្មោះអ្នកប្រើនិងពាក្យសម្ងាត់របស់អ្នក ហើយត្រូវតែរក្សាទុកវាដោយសម្ងាត់។ អ្នកមិនគួរទុកកុំព្យូទ័រឬឧបករណ៍ឌីជីថលណាមួយរបស់អ្នកចោល អំឡុងពេលអ្នកកំពុងប្រើប្រាស់គណនីរបស់អ្នកទេ។
(iii) សកម្មភាពណាមួយក្នុងការជួយឲ្យអ្នកណាម្នាក់ដែលមិនមែនជាអ្នកប្រើដែលបានចុះឈ្មោះ អាចចូលទៅកាន់តំបន់ចុះឈ្មោះរបស់ Saksey គឺត្រូវបានហាមឃាត់។
(iv) អ្នកនឹងមិនបង្កើតគណនីចុះឈ្មោះក្នុងគោលបំណងបំពានលើតំបន់បណ្តាញ Saksey ឬអ្នកប្រើផ្សេងទៀត ឬនឹងមិនបន្លំខ្លួនដោយប្រើគណនីអ្នកប្រើផ្សេងទៀត។
2. ការបដិសេធក្នុងការទទួលខុសត្រូវ
Saksey មិនគាំទ្រ, ធានា ឬយល់ព្រមទទួលខុសត្រូវណាមួយចំពោះរបាយការណ៍ ឬខ្លឹមសារដែលបានផ្ទុកឡើងក្នុងតំបន់បណ្ដាញ Saksey។
យើងមិនតំណាង ឬធានានូវលក្ខណៈណាមួយដូចជាការបញ្ចេញយោបល់ ឬការបរិយាយអំពីភាពពេញលេញ, ភាពត្រឹមត្រូវ, ការជឿទុកចិត្ត, ភាពសមរម្យ ឬភាពអាចប្រើបាននៃខ្លឹមសារឬព័ត៌មានណាមួយនៅក្នុងតំបន់បណ្ដាញ Saksey សម្រាប់គោលបំណងណាមួយឡើយ។
យើងក៏នឹងមិនទទួលខុសត្រូវចំពោះករណីខូចខាតឬការបាត់បង់ណាមួយដែលជាលទ្ធផលនៃទង្វើដែលអ្នកបានធ្វើ ឬមិនបានធ្វើ, ឬលទ្ធផលអ្វីមួយដែលបានមកពីការមើល, អាន, ស្ដាប់, ខ្លឹមសារឬផ្នែកណាមួយរបស់ Saksey។
យើងនឹងព្យាយាមអស់ពីសមត្ថភាពក្នុងការរក្សាទុកតំបន់បណ្ដាញ Saksey ឲ្យដំណើរការឲ្យបានរលូន ទោះបីយ៉ាងណាយើងមិនធានាចំពោះ Saksey ឬផ្នែកណាមួយនៃខ្លឹមសាររបស់វាថាមិនមានមេរោគនោះទេ។ អ្នកត្រូវតែមានការប្រុងប្រយ័ត្នដោយខ្លួនអ្នកព្រោះយើងមិនទទួលខុសត្រូវចំពោះការឆ្លងដោយវីរុសឬការចម្លងរោគផ្សេងៗ ឬអ្វីមួយដែលអាចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នក។ ហើយយើងក៏មិនទទួលខុសត្រូវ ចំពោះការអាក់ខាន ឬការពន្យារពេលណាមួយផងដែរ។
3. លក្ខខណ្ឌបញ្ចប់ការចុះឈ្មោះ
យើងរក្សាសិទ្ធិក្នុងការបញ្ចប់ការចូលទៅកាន់តំបន់ចុះឈ្មោះរបស់ Saksey របស់អ្នកភ្លាមៗ និងមិនចាំបាច់ផ្ដល់ដំណឹងជាមុនក្នុងករណីដែលយើងរកឃើញថា អ្នកបានបំពានលក្ខខណ្ឌប្រើប្រាស់របស់ Saksey។
4. ការផ្លាស់ប្ដូរលក្ខខណ្ឌ
លក្ខខណ្ឌទាំងនេះអាចនឹងត្រូវផ្លាស់ប្ដូរដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។