ដើម្បី​រាយការណ៍​ជា​អនាមិក​ទៅកាន់ Saksey ពី​ទូរស័ព្ទ​ទំនើប Andriod របស់​អ្នក

1. ការទាញយក​កម្មវិធី “I SAW IT” ពី​ឃ្លាំង​កម្មវិធី Google Play

ចុច​លើ​រូបតំណាង ដើម្បី​បើក​ឃ្លាំង​កម្មវិធី Google Play

វាយ​បញ្ចូល​ពាក្យ isawit.app (​ដោយ​មិន​ប្រើ​សញ្ញា​សម្រង់​“”​ និង​ចន្លោះ​មើល​មិន​ឃើញ​) ឬ “I SAW IT” (​ដោយ​សញ្ញា​សម្រង់​“” ​) នៅ​ក្នុង​ប្រអប់​ស្វែងរក បន្ទាប់មក​ចុច​លើ​ប៊ូតុង​ "ស្វែងរក" ​។

បន្ទាប់មក​កម្មវិធី I SAW IT នឹង​ត្រូវ​បាន​បង្ហាញ​ដូច​ខាងក្រោម ចុច​លើ​វា ហើយ​នៅ​អេក្រង់​បន្ទាប់ ចុច "​ដំឡើង​"​ ។

 

ចុច​នៅ​ប៊ូតុង "យល់ព្រម" ហើយ​រង់ចាំ​ការ​ទាញយក និង​ការ​ដំឡើង​បាន​បញ្ចប់​ ។

 

2. តំណភ្ជាប់​ទៅ​កាន់ www.saksey.net

នៅពេល​ការ​ដំឡើង​ត្រូវ​បានបញ្ចប់ ស្វែងរក​កម្មវិធី “I SAW IT” ហើយ​បន្ទាប់មក​បើក​វា​ ។

សូម​បំពេញ​អាសយដ្ឋាន​តំបន់បណ្ដាញ៖ www.saksey.net បន្ទាប់មក​ចុច​លើ​ប៊ូតុង​ "ដាក់​ស្នើ" ​ដើម្បី​តភ្ជាប់​ទៅ​កាន់​ម៉ាស៊ីន​មេ​របស់ www.saksey.net

   

វា​ត្រូវការ​ពេល​ខ្លះ​ដើម្បី​ទាញយក​រូបសញ្ញា និង​ប្រធានបទ​ដែល​អ្នក​អាច​រាយការណ៍​ជា​អនាមិក​ពី​កម្មវិធី​នេះ ​។

នៅពេល​ការទាញ​យក​ត្រូវ​បានបញ្ចប់ បញ្ជី​នៃ​ប្រធានបទ​នឹង​ត្រូវ​បានបង្ហាញ​ ។

 

3. ការមើល​របាយការណ៍ និង​ព័ត៌មាន​លម្អិត​របស់​របាយការណ៍

នៅ​ទីនេះ​អ្នក​អាច​មើល​របាយការណ៍​នៅ​ក្នុង​ប្រធានបទ​នីមួយ​ៗ​ដោយ​ចុច​លើ​ប៊ូតុង "បញ្ជី​របាយការណ៍" ។ នៅពេល​បញ្ជី​នៃ​ទំព័រ​របាយការណ៍​ត្រូវ​បានបង្ហាញ អ្នក​អាច​ទាញ​ចុះក្រោម ដើម្បី​មើល​របាយការណ៍​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ប្រធានបទ​នីមួយ​ៗ​ ។

   

ចុច​លើ​របាយការណ៍​នីមួយ​ៗ ដើម្បី​មើល​ព័ត៌មាន​លម្អិត​ពី​របាយការណ៍ និង​បន្ថែម​មតិយោបល់​របស់​អ្នក​នៅលើ​របាយការណ៍​នោះ​ ។

 

4. ការបន្ថែម​មតិយោបល់

ដើម្បី​បន្ថែម​មតិយោបល់​របស់​អ្នក​នៅលើ​របាយការណ៍​។ បញ្ចូល​មតិយោបល់​របស់​អ្នក​នៅក្នុង “​បន្ថែម​យោបល់​នៅ​ទីនេះ​!​” បន្ទាប់មក​ចុច​នៅលើ​ប៊ូតុង "បន្ថែម​យោបល់" ដើម្បី​ដាក់​ស្នើ​មតិយោបល់​របស់​អ្នក​។

ក្នុង​ករណី​ដែល​អ្នក​មើលឃើញ​សម្គាល់​នៃ "​ចំណាំ​៖​​មតិយោបល់​ក្នុង​របាយការណ៍​នេះ​ត្រូវ​តែ​អនុម័ត​មុន​ពេល​បង្ហាញ​។" វា​មាន​ន័យ​ថា​មតិយោបល់​ដែល​អ្នក​ដាក់ស្នើ​នឹង​មិន​ត្រូវ​បានបង្ហាញ​ភ្លាមៗ​នោះ​ទេ។ វា​នឹង​ត្រូវបានបង្ហាញ​នៅពេលណា​ដែល​បានទទួល​ការអនុម័ត​ពីអ្នកគ្រប់គ្រង​ប្រធានបទ​។

   

5. ការដាក់​ស្នើ​របាយការណ៍​នៅ​ក្នុង​ប្រធានបទ

ចុច​នៅលើ​ប៊ូតុង “​បន្ថែម​របាយការណ៍​"​ ។ បន្ទាប់មក​ទំព័រ​បន្ថែមរបាយការណ៍​​នឹង​ត្រូវ​បានបង្ហាញ​ ។ ​អ្នក​អាច​ដាក់ស្នើ​របាយការណ៍​ជា​វីដេអូ, អូឌីយ៉ូ, រូបភាព ឬ​មិន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ (​តែ​អត្ថបទ​)​។

 

ឧទាហរណ៍ ដើម្បី​ដាក់​ស្នើ​របាយការណ៍​ជា​រូបភាព៖

ចុច​លើ​ប៊ូតុង​ "រូបភាព" បន្ទាប់មក​ប្រអប់​មួយ​នឹង​បង្ហាញ​ឡើង​ ។ ចុច​លើ​ប៊ូតុង "ម៉ាស៊ីនថត" ដើម្បី​ថត​រូប ឬ​ចុច​លើ​ប៊ូតុង "វិចិត្រសាល" ដើម្បី​ជ្រើស​រូបភាព​ដែល​មាន​ស្រាប់​ពី​វិចិត្រសាល​ ។

 

នៅពេល​ឯកសារ​មេឌៀ​ត្រូវ​បានភ្ជាប់ សូម​បំពេញ ​ចំណងជើង​នៃ​របាយការណ៍ និង​សេចក្ដី​ពិពណ៌នា​នៃ​ស្ថានភាព​ ។

ទីតាំង​ត្រូវ​បានរកឃើញ​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ការប្រើ GPS ។ ប្រសិនបើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ទីតាំង​របស់​អ្នក ចុច​លើ​ប៊ូតុង “ចាស” បន្ទាប់មក​វា​នឹង​ប្ដូរ​ទៅ​ប៊ូតុង “ទេ” ហើយ​បំពេញ​ទីតាំង​របស់​អ្នក​ដោយ​ខ្លួនឯង​ ។

បន្ទាប់​ចុច​លើ​ប៊ូតុង “ដាក់ស្នើ" ដើម្បី​ដាក់​ស្នើ​របាយការណ៍​របស់​អ្នក​។

ចំណាំ៖ ប្រសិនបើ​គ្មាន​ការ​តភ្ជាប់​អ៊ីនធឺណិត អ្នក​ក៏​អាច​ដាក់ស្នើ​របាយការណ៍​របស់​អ្នក​បាន​ផងដែរ​។ វា​នឹង​ត្រូវ​បានរក្សាទុក​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ជា​របាយការណ៍​ក្រៅ​បណ្ដាញ នៅពេល​ដែល​មាន​ការ​តភ្ជាប់​អ៊ីនធឺណិត​ឯកសារ​ក្រៅ​បណ្ដាញ​ទាំងអស់​នឹង​ត្រូវ​បានផ្ទុកឡើង​ទៅ​កាន់​ម៉ាស៊ីន​មេ​ដោយ​ស្វ័យប្រវត្តិ​។

   

បន្ទាប់ពី​របាយការណ៍​របស់​អ្នក​នឹង​ត្រូវ​បានដាក់ស្នើ​ដោយ​ជោគជ័យហើយ វា​នឹង​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​បញ្ជី​ទំព័រ​របាយការណ៍​។

សម្គាល់ "ចំណាំ​៖ របាយការណ៍​ក្នុង​ប្រធានបទ​នេះ​ត្រូវ​តែ​អនុម័ត​មុន​ពេល​បង្ហាញ​។" មានន័យថា​របាយការណ៍​ចាំបាច់​ត្រូវតែ​អនុម័ត​ដោយ​អ្នកគ្រប់គ្រង​ប្រធានបទ​មុនពេល​បង្ហាញ​នៅក្នុង​ទំព័រ​របាយការណ៍​។ ដូច្នេះ​របាយការណ៍​ដែល​ទើបតែ​បានដាក់ស្នើ​នឹង​មិន​ត្រូវ​បានបង្ហាញ​ភ្លាម​ៗ​ទេ លុះត្រាតែ​បានទទួល​ការអនុម័ត​ពី​អ្នកគ្រប់គ្រង​ប្រធានបទ​សិន​។

ការកំណត់​ប្រធានបទ​ដែល​ពេញចិត្ត

នៅក្នុង​កម្មវិធី “I SAW IT” អ្នក​អាច​កំណត់​ប្រធានបទ​ដូចជា​ប្រធានបទ​ដែល​អ្នក​ពេញចិត្ត​ដោយ​ចុច​លើ​សញ្ញា​ផ្កាយ​នៅ​ជ្រុង​ខាងស្ដាំ​ផ្នែក​ខាងលើ​នៃ​ប្រធានបទ​នីមួយ​ៗ​។

អ្នក​ក៏​អាច​មើល​បញ្ជី​ប្រធានបទ​ដែល​អ្នក​ពេញចិត្ត​បាន​ផង​ដែរ ដោយ​ចុច​លើ “ប្រធានបទរបស់ខ្ញុំ” ។

 

7. ការផ្លាស់ប្តូរ​ភាសា

កម្មវិធី​នេះ​ក៏​អាច​ឲ្យ​អ្នក​ប្ដូរ​ភាសា​ពី​ខ្មែរ​ទៅ​អង់គ្លេស ឬ​អង់គ្លេស​ទៅ​ខ្មែរ​បាន​ផងដែរ​ ។

ចុច​លើ បន្ទាប់មក​ចុច​លើ ​ភាសា​ដែល​អ្នក​ចង់​ប្ដូរ ​។

បន្ទាប់មក​ចំណុច​ប្រទាក់​កម្មវិធី​នឹង​ត្រូវ​បានប្ដូរ​ទៅ​ភាសា​ដែលបានជ្រើសរើស​។